Sayfalar
▼
Monday, August 31, 2015
ម្ចាស់ផលិតកម្មបន្តព្រមានប៉ែន, ចំរ៉ុង, និងគំរាមកាត់កាល់កូនស្រី
ភ្លើងស្នេហ៍មួយដែលឪពុកខាងស្រីចាត់ទុកថា ខុសតម្រា” រវាងតារាសម្តែងនិងពិធីករ លោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស បានបង្ខំឲ្យលោក អ៊ិន សុភិន ជាឪពុកភិន សុដាលីស និងជាម្ចាស់ផលិតកម្មមហាហង្ស ប្រកាសថាអាចនឹងឈានដល់ការកាត់កាល់កូនស្រីនិងប្រកាសព្រមានលោក ប៉ែន ចំរ៉ុង បើអ្នកទាំងពីរនៅតែលួចទាក់ទងគ្នាតទៀត។ រឿងរ៉ាវអាស្រូវមួយនេះ លោកអះអាងថាបង្កឡើងដោយ ប៉ែន ចំរ៉ុង ទាំងស្រុង និងស្រឡាញ់មនុស្សមិនស្គាល់ថាជារបស់គេ។
លោក អ៊ិន សុភិន បានផ្ដល់សម្ភាសន៍ដល់វីអូឌីបន្ទាប់ពីផ្ទុះជម្លោះវាយតប់ជាមួយ ប៉ែន ចំរ៉ុង ថា លោកនឹងរារាំងភ្លើងស្នេហ៍ដល់ទីបញ្ចប់ បើទោះជាលោកបានសារភាពថាមិនអាចហាមប្រាមកូនស្រីរបស់ខ្លួន១០០%ក៏ដោយ។ លោកចាត់ទុកទំនាក់ទំនងនេះ"ខុសតម្រា” ដែលថាកើតមានឡើងបន្ទាប់ពីលោកបានហៅលោកប៉ែន ចំរ៉ុង ឲ្យមកសម្ដែងតួឯកច្រើនរឿងជាមួយ ភិន សុដាលីស ជាកូនស្រីតែម្នាក់របស់ខ្លួន។ លោកនិយាយថា៖ “ខ្ញុំមិននឹកស្មានថាចំរ៉ុងជាមនុស្សបែបហ្នឹងទេ ពីដំបូងខ្ញុំឃើញវាមកស្និទ្ធិស្នាលជាមួយកូនខ្ញុំ។ ខ្ញុំស្មានតារាប់អានដូចអ្នកសិល្បៈតើ ប៉ុន្តែដឹងអីគាត់ទាក់ទងដាលីស គាត់ប្រើគ្រប់មធ្យោបាយរហូតធ្វើឲ្យកូនខ្ញុំបាក់ចិត្ត។ ខ្ញុំប្រាប់គាត់ថាកុំធ្វើអញ្ចឹងព្រោះកូនខ្ញុំគាត់មានគូដណ្ដឹងហើយ ចំរ៉ុងឯងចាស់ទុំជាងគាត់ កុំឲ្យកូនខ្ញុំបាក់ចិត្ត ប៉ុន្តែគាត់និយាយជាមួយយើងឡូយណាស់ កុំភ័យបងៗ ប៉ុន្តែការពិតគាត់ផ្គើនយើងរហូត!”។
លោក អ៊ិន សុភិន សារភាពថាកូនស្រីរបស់ខ្លួនបាក់ចិត្តស្រឡាញ់ប៉ែន ចំរ៉ុង បន្ទាប់ពីសម្ដែងរួមគ្នា ប៉ុន្តែលោកចោទថាដោយសារតែ ប៉ែន ចំរ៉ុង ឆ្លៀតឱកាសនិងប្រើពាក្យសម្ដីកាយវិកាធ្វើឲ្យកូនខ្លួនបាក់ចិត្ត។ លោក អ៊ិន សុភិន និយាយថា៖ “នៅពេលខ្ញុំធំក្លិនមិនស្រួល ខ្ញុំអត់មានជំទាស់ទេ ដោយសារគិតថាបើបានគ្នាជាប្ដីប្រពន្ធក៏ល្អម្យ៉ាងដែរ ព្រោះជាតារាដូចគ្នា ប៉ុន្តែដល់ពេលស្គាល់គាត់យូរៗ បានខ្ញុំដឹងថាចំរ៉ុង លេងសើចជាមួយកូនខ្ញុំប៉ុណ្ណោះ ទើបខ្ញុំសុំគាត់ថាកុំធ្វើអញ្ចឹង កុំបំផ្លាញទឹកចិត្តក្មេង ព្រោះគ្នាមានគូដណ្ដឹងហើយ បើស្រឡាញ់គឺស្រឡាញ់មែនទែនទៅ ខ្ញុំអត់ជំទាស់ទេ ប៉ុន្តែគាត់បង្ហាញឲ្យខ្ញុំឃើញកាន់តែច្បាស់ថាគាត់បោកកូនខ្ញុំ ទើបខ្ញុំទទួលយកអត់បាន!”។ លោកបន្តថាកូនស្រីរបស់លោកមានគូដណ្ដឹងរួចហើយនិងជាក្រុមការងារនៅក្នុងផលិតកម្មមហាហង្សផង។
លោកបានចោទលោកប៉ែន ចំរ៉ុង ថាមិនស្រឡាញ់កូនរបស់លោកពិតប្រាកដនោះទេ។ លោកបន្តថាបើលោក ប៉ែន ចំរ៉ុង ពិតជាស្រឡាញ់កូនរបស់លោក គឺសារភាពទៅ ហើយលោកជាឪពុកមិនប្រឹងបំបែកបំបាក់កូន ធ្វើឲ្យកូនទឹកភ្នែកនោះទេ។ លោកនិយាយថា៖ “បើគាត់និយាយតែមួយម៉ាត់ថាបងអើយ ឥឡូវពួកខ្ញុំស្រឡាញ់គ្នា ខ្ញុំគិតគូរបាត់ហើយ ប៉ុន្តែអត់ទេគាត់ឈ្លើយណាស់ នៅមុខខ្ញុំនិយាយស្ដីមើលងាយកូនខ្ញុំណាស់ ប៉ុន្តែនៅក្រោយខ្នងគាត់តាមយកចិត្តថ្លើមកូនខ្ញុំ និងជាមនុស្សទុកចិត្តអត់បានទាល់តែសោះ!”។
លោក អ៊ិន សុភិន បន្តថាក្រោយផ្ទុះរឿងទាក់ពាក្យសម្ដីរហូតឈានដល់វាយទាត់ធាក់ប៉ែន ចំរ៉ុង ក្នុងពេលលោកប៉ែន ចំរ៉ុង ស្កាត់ទៅជួបដាលីសដល់មុខផ្ទះកាលពីយប់ថ្ងៃទី២៦ ខែសីហា។ លោកថារវាងលោក និងតារាប្រុសរូបនេះ នឹងប្រែក្លាយជាគូជម្លោះស៊ីសាច់ហុតឈាមបើប៉ែន ចំរ៉ុង នៅតែបន្តទាក់ទងកូនស្រីរបស់ខ្លួន។
លោកបញ្ជាក់ថា៖ “មុនផ្ទុះរឿងវ៉ៃចំរ៉ុងក្នុងពេលគាត់មកតាមកូនខ្ញុំដល់មុខផ្ទះហ្នឹង ខ្ញុំសារភាពថាខ្ញុំហាមកូនខ្ញុំអត់ស្ដាប់ ប៉ុន្តែគាត់ចាស់ទុំជាងកូនខ្ញុំបើគាត់ឈប់ វាមិនដែលមនុស្សស្រីណាសុខចិត្តធ្វើថោកទៅរកប្រុសកើតទេ អ្វីដែលខ្ញុំខឹងបំផុតគឺឲ្យតែពេលដែលខ្ញុំសុំឲ្យគាត់ដកខ្លួន ចំរ៉ុងសន្យាជាមួយខ្ញុំរហូតថាឈប់ៗហើយ ប៉ុន្តែការពិតគាត់និយាយផ្សេងធ្វើផ្សឹង ហើយនិយាយស្ដីរបៀបមើលងាយកូនខ្ញុំទៀត គឺដូចគាត់ហ្នឹងអស្ចារ្យ ហើយកូនខ្ញុំតែម្ខាងជាអ្នកទៅរកគាត់អញ្ចឹង!”។
ថៅកែផលិតកម្មមហាហង្សនិយាយថា៖ “ពេលដឹងរឿងដំបូងខ្ញុំគិតចង់ផ្ដាច់ពាក្យពីគូដណ្ដឹងដាលីសលើកឲ្យគាត់(ប៉ែន ចំរ៉ុង)តើ ព្រោះអត់ចង់បំបែកបំបាក់កូនទេ ប៉ុន្តែស្គាល់កាន់តែយូរ ចំរ៉ុងកាន់តែឈ្លើយ បើនិយាយពីការងារវិញគឺមើលឃើញតែលុយអត់ដែលយោគយល់ទេ ជាក់ស្ដែងក្នុងមួយឆ្នាំៗ។ ខ្ញុំហៅគាត់ថតច្រើនរឿងណាស់ គឺគាត់ស៊ីថ្លៃពេញៗ សូម្បីតែខ្ញុំនិយាយថាចំរ៉ុងអើយចុះថ្លៃខ្លះទៅ គង់តែថ្ងៃក្រោយឪពុកក្មេកកូនប្រសារទេ គាត់ឆ្លើយមកវិញថា ឪពុកក្មេកកូនប្រសារផ្សេង រឿងលុយផ្សេង ហើយខ្ញុំឆ្អែតចិត្តជាងគេគឺត្រង់ ធម្មតាខ្ញុំមិនដឹងថាតម្លៃខ្លួនគាត់ប៉ុន្មាន តែដល់ពេលហៅគាត់មកថតរឿងក្រោយ គឺគាត់ថារឿងថ្មីតម្លៃថ្មីហើយ ដោយសូម្បីតែគាត់ឡើងចុះផ្ទះយើងស៊ីបាយផ្ទះយើង ហើយយើងយោគយល់ផ្ដល់រឿងឲ្យគាត់ថតមួយឆ្នាំ៤-៥រឿង!។ អ្វីដែលខ្ញុំទ្រាំអត់បាន គឺគាត់ប្រាប់គេថាអត់ស្រឡាញ់ដាលីសទេ ប៉ុន្តែគាត់បែរជាបន្តធ្វើអញ្ចឹង!”។
កញ្ញា ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង(រូបថតពីហ្វេសប៊ុក)
លោកថាក្នុងមួយឆ្នាំៗ លោក ប៉ែន ចំរ៉ុង ទទួលរឿងពីគាត់មិនក្រោម១ម៉ឺនដុល្លារនោះទេ ក្នុងពេលដែលរឿងនីមួយៗមានតម្លៃ២០០០ទៅ២៥០០ដុល្លារ។ លោកបន្តថា៖ “ខ្ញុំអត់ដឹងថាចំរ៉ុងនិយាយអីខ្លះទើបកូនខ្ញុំបាក់ចិត្តដល់ម្ល៉ឹងទេ ប៉ុន្តែនៅក្នុងសិល្បៈអ្នកណាមិនស្គាល់ថាចំរ៉ុងពូកែបោកស្រីៗ សូម្បីតែរបស់អ្នកណាក៏អត់រើសមុខដែរ អញ្ចឹងហើយទើបខ្ញុំបានត្រៀមរួចហើយថានឹងបកស្បែកម្ដង បើនៅតែទាក់ទងកូនខ្ញុំ ខ្ញុំត្រូវសុខចិត្តហែកទ្រូងឲ្យក្អែកចឹក គឺអត់ឲ្យគាត់មើលងាយគ្រួសារខ្ញុំទេ!”។
លោកព្រមានឲ្យប៉ែន ចំរ៉ុង ដកខ្លួនពី ភិន សុដាលីស មុនពេលរឿងរ៉ាវឡើងកម្តៅជាងនេះ។ លោកថាលោកបានត្រៀមចិត្តកាត់កាល់កូនស្រីផងដែរ បើនៅតែហ៊ានលួចមានទំនាក់ទំនងជាមួយលោកប៉ែន ចំរ៉ុង មិនស្ដាប់តាមការហាមប្រាមរបស់លោក។ លោកអ៊ិន សុភិន និយាយថា៖ “សាច់ម៉ាដុំហ្នឹងខ្ញុំកាត់ចោល ប៉ុន្តែកូនខ្ញុំវាជំទាស់ខ្ញុំដោយសារអត់ដឹងថាចំរ៉ុងហ្នឹងវាបោកទេ គ្នាស្មានតែស្រឡាញ់មែនទែន។ ខ្ញុំចង់ឲ្យដាលីសឮសម្តីដែលចំរ៉ុង និយាយជាមួយខ្ញុំ និងជាមួយមិត្តភ័ក្រ្តវាដែលវាមើលងាយដាលីសណាស់ ប៉ុន្តែកូនខ្ញុំវាអត់ជឿ! រឿងហ្នឹងបើចំរ៉ុងបញ្ឈប់កុំបន្តលែបខាយកូនខ្ញុំ ហើយពន្យល់ដាលីសទៅ គឺវាចប់ហើយ»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលប៉ែន ចំរ៉ុង ត្រូវបានបែកធ្លាយរឿងរ៉ាវស្នេហាជាមួយតារាស្រីនៅក្នុងពិភពសិល្បៈ។
នៅពេលទាក់ទងដើម្បីសុំការឆ្លើយតប ទូរស័ព្ទគ្រប់ខ្សែរបស់ប៉ែន ចំរ៉ុង ត្រូវបានបុរសម្នាក់ដែលមានសំឡេងបេះបិទនឹងលោកប៉ែន ចំរ៉ុង អះអាងថាជាបងប្រុសលើកជំនួស។ លោកអះអាងថាប៉ែន ចំរ៉ុង ជាប់ថតនិងថាជារឿងផ្ទាល់ខ្លួនរបស់គេ សុំអត់និយាយនោះទេ។ វីអូឌីបានព្យាយាមទាក់ទងជាបន្តបន្ទាប់រហូតមកពេលចុះផ្សាយអត្ថបទ។ វីអូឌីក៏មិនអាចសុំការពន្យល់ពីកញ្ញា ភិន សុដាលីស បានដូចគ្នា បន្ទាប់ពីទូរស័ព្ទរបស់នាងខលចូលមិនលើកនិងបិទទូរស័ព្ទចោលនៅពេលខលចូលច្រើនលើកកាលពីព្រលប់ថ្ងៃទី២៧ ខែសីហា៕
ម្ចាស់ផលិតកម្មបន្តព្រមានប៉ែន, ចំរ៉ុង, និងគំរាមកាត់កាល់កូនស្រី
ភ្លើងស្នេហ៍មួយដែលឪពុកខាងស្រីចាត់ទុកថា "ខុសតម្រា” រវាងតារាសម្តែងនិងពិធីករ លោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស បានបង្ខំឲ្យលោក អ៊ិន សុភិន ជាឪពុកភិន សុដាលីស និងជាម្ចាស់ផលិតកម្មមហាហង្ស ប្រកាសថាអាចនឹងឈានដល់ការកាត់កាល់កូនស្រីនិងប្រកាសព្រមានលោក ប៉ែន ចំរ៉ុង បើអ្នកទាំងពីរនៅតែលួចទាក់ទងគ្នាតទៀត។ រឿងរ៉ាវអាស្រូវមួយនេះ លោកអះអាងថាបង្កឡើងដោយ ប៉ែន ចំរ៉ុង ទាំងស្រុង និងស្រឡាញ់មនុស្សមិនស្គាល់ថាជារបស់គេ។

ឪពុក ភិន សុដាលីស ប្រកាសតាមវ៉ៃ ប៉ែន ចំរ៉ុងគ្រប់កន្លែងបើមិនព្រមបពា្ឈប់ការទាក់ទងស្នេហាកូនស្រីគាត់
“ចាប់ពីថ្ងៃនេះទៅខ្ញុំជួប ប៉ែន ចំរ៉ុង កន្លែងណា នឹងតាមវាយគេកន្លែងនោះ ប្រសិនបើមិនឈប់ទាក់ទងជាមួយ ដាលីស កូនស្រីខ្ញុំទេ” ។ នេះជាសំដីរបស់លោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្មមហាហង្ស និងជាឪពុក របស់តារាសម្ដែង ភិន សុដាលីស ត្រូវបានលើកឡើងក្នុងពិធីសន្នីសីទសារព័ត៌មាន នៅក្នុងថ្ងៃទី ២៧ ខែសីហានេះកាលពីម៉ោង១០ និង១៥នាទី នៅផលិតកម្មមហាហង្ស។
មូលហេតុដែលនាំឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងបែបនេះ បន្ទាប់ពីលោកអ៊ិន សុភិនបានដឹងដំណឹងថា លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងកំពុងតែមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ និងកូនស្រីរបស់លោក គឺកញ្ញា ភិន សុដាលីស កំពុងតែមានទំនាក់ទំនងស្នេហាគ្នាយ៉ាងផ្អែមល្ហែម។ បន្ទាប់ពីរូបលោក បានចរចាគ្នាជាមួយលោក ប៉ែន ចំរ៉ុង និងកូនស្រីរបស់លោកនិងការព្រមានជាមុនថា ឲ្យពួកគេទាំងពីរ ( ដាលីស និង ប៉ែន ចំរ៉ុង )បញ្ឈប់ទំនាក់ទំនងគ្នានិងបញ្ចប់សម្ព័ន្ធភាពស្នេហានោះ ។ ប៉ុន្ដែអ្នកទាំងពីរ នៅតែបន្ដទំនាក់ទំនងស្នេហាជាមួយគ្នាដដែល។ លោកអ៊ិន សុភិន បន្ដថា អ្វីដែលធ្វើ ឲ្យលោកកាន់តែមានកំហឹងខ្លាំងជាងនេះ ដោយសារលោកធ្លាប់បានខលទៅបញ្ជាក់ពីបញ្ហានេះម្ដងទៀតជាមួយលោក ប៉ែន ចំរុង ឲ្យឈប់ និងកាត់ផ្ដាច់ទំនាក់ទំនងជាមួយកូនស្រីរបស់លោក ប៉ុន្ដែទូរស័ព្ទត្រូវបានបងប្រុសរបស់ប៉ែន ចំរ៉ុងលើកជំនួសដោយនិយាយថា គេក៏មានកូនស្រីដែរ ឲ្យខ្ញុំប្រាប់តែកូនស្រីខ្ញុំទៅកុំឲ្យទៅទាក់ទងប្អូនប្រុសរបស់គេទៅបានហើយ។ ការលើកឡើងបែបនេះហាក់ដូចជា មិនបានផ្ដល់តំលៃឲ្យគ្រួសារខ្ញុំបន្ដិចសោះ។ លោក អ៊ិន សុភិន បន្តថាទើបយប់ម៉ិញខ្ញុំក៏បានឈរចាំកូនស្រីខ្ញុំនៅមុខផ្ទះប្រហែលជាម៉ោង១០ ព្រោះខ្ញុំដឹងថា ពួកគេនៅជាមួយគ្នា ពេលដែល ដាលីស មកដល់ផ្ទះបើកទ្វាឲ្យចូលឡានហើយនាងក៏មិនបានចូលឡានក្នុងផ្ទះដែរ ដូចជាមានបំណងមកផ្លាស់សំលៀកបំពាក់ហើយចេញ ទៅក្រៅបន្ដ ។ ខ្ញុំដឹងថា ចំរ៉ុង នៅក្នុងឡាននោះខ្ញុំក៏ទៅសួរនាំហើយ ក៏បានដេញធាក់ចំរ៉ុងពីរ ទៅបីជើង និងវាយពីរទៅបីដៃទៀត តែគេអត់បានតបតអ្វីឡើយ។ ក្រោយមកគេក៏ដើរទៅបាត់ខ្ញុំមិនដឹងថាទៅណាទេ។ លោក អ៊ិន សុភិន បន្ដថា ថ្ងៃនេះខ្ញុំប្រកាសថា ខ្ញុំ នឹងទៅផ្ទះ ប៉ែន ចំរ៉ុង ឬក៏ទៅគ្រប់កម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ ដែលមាន ប៉ែន ចំរ៉ុង បន្ដផ្ទាល់។(ជួបកន្លែងណា ខ្ញុំវាយកន្លែងហ្នឹង ខ្ញុំធ្វើផ្ទាល់ដៃ ដោយខ្លួនឯងមិនបាច់ប្រើនរណាទេ) ។ គាត់ធ្វើឲ្យខ្ញុំអាម៉ាស់ ជាមួយមនុស្សគ្រប់គ្នា ខ្ញុំ នឹងធ្វើឲ្យគាត់អាម៉ាស់វិញមិនខាន ប្រសិនបើគាត់មិនព្រមបញ្ចប់ទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់ខ្ញុំ។ ខ្ញុំបានត្រៀមខ្លួនជាស្រេចចំពោះមុខច្បាប់ ខ្ញុំមិនខ្លាចអ្វីទាំងអស់ ខ្ញុំចង់ឲ្យតែគាត់ប្ដឹងខ្ញុំទេ ហើយខ្ញុំសូមបញ្ជាក់ថា ប្រសិនបើ ចំរ៉ុង មានគ្រោះថ្នាក់ដោយប្រការណាមួយ ឬរបួសស្នាមអី្វមួយ រកឃើញភស្ដុតាងថា ខ្ញុំធ្វើខ្ញុំទទួល។ លោក អ៊ិន សុភិន ក៏បញ្ជាក់ថា ពីដំបូង ខ្ញុំក៏មានអារម្មណ៍ពេញចិត្ដ ជាមួយក្មេងម្នាក់នេះដែរ ថែមទាំងបាននិយាយរឿងទាំងនេះជាមួយក្រុមគ្រួសារខ្ញុំថែមទៀត តែក្រោយមកខ្ញុំមើលឃើញថា ក្មេងនេះយ៉ាប់ពេក ធ្វើអ្វីគិតតែផលប្រយោជន៍ខ្លួនឯង។ ក្នុងនាមខ្លួនឯងអ្នកស្រលាញ់កូនស្រីគេ មិនដែលបានធ្វើអ្វីជាប្រយោជន៍ដល់ក្រុមគ្រួសារទេ គិតតែរឿងលុយមួយមុខគត់ លើសពីនេះពេលធ្វើការងារឲ្យមហាហង្ស ទំរាំសុំពេលថតបាននោះគឺយ៉ាប់មែនទែន។ ទី២ ខ្ញុំធ្លាប់ឮថា តារាសម្ដែងរូបនេះសំបូរស្រីច្រើនក្នុងសិល្បៈ រហូតមានគេសួរខ្ញុំថា តើខ្ញុំខ្វះមនុស្សប្រុសយកមកធ្វើកូនប្រសារមែនទេ បានឲ្យកូនទៅស្រលាញ់គ្នាជាមួយ ចំរ៉ុង។ នេះហើយជាបញ្ហាដែលខ្ញុំត្រូវគិត ខ្លាចថ្ងៃក្រោយគេស្រលាញ់តែលុយមិនស្រលាញ់កូនខ្ញុំ ធ្វើបាបចិត្ដកូនខ្ញុំ សុខចិត្ដខ្ញុំឲ្យពួកគេចប់ឲ្យហើយ។ លោក បន្ថែមថា មុនពេលកើតរឿងនេះឡើងខ្ញុំបានប្រាប់ដល់ ចំរ៉ុង និងកូនស្រីខ្ញុំ ប៉ុន្ដែគេនៅតែទាក់ទងគ្នា ដូច្នេះខ្ញុំត្រូវតែធ្វើឲ្យបាន ព្រោះគេមិនឲ្យតំលៃគ្រួសារខ្ញុំ។ ខ្ញុំក៏មិនខ្វល់ពីចិត្ដកូនខ្ញុំដែរ ដោយសារខ្ញុំបានប្រាប់គេហើយប្រសិនបើគេជ្រើសរើសគ្រួសារ ខ្ញុំសប្បាយចិត្ដ បើគេជ្រើសបុរសនោះ(ប៉ែន ចំរ៉ុង )ដោយចាកចេញពីផ្ទះខ្ញុំក៏ មិនទទួលស្គាល់ស្នេហាពួកគេដែរ។ លោកអ៊ិន សុភិន ក៏បញ្ជាក់ថា រឿងការងារគឺការងារ បញ្ហាផ្ទាល់ខ្លួនជារឿងផ្សេង ដូច្នេះរាល់ភាពយន្ដដែលមាន ចំ រ៉ុង សម្ដែងឲ្យមហាហង្ស គឺខ្ញុំនៅតែចាក់បញ្ចាំងជាធម្មតា។ ជាមួយគ្នាដែរលោក អ៊ិន សុភិន បន្ថែមថា ខ្ញុំនឹងពិភាក្សា ជាមួយក្រុមគ្រួសារនិងរៀបចំពិធីមង្គលការរវាង ប៉ែន តុលា និងកូនស្រីខ្ញុំ ដែលជាគូដណ្តឹងនឹងគ្នា ក្នុងខែធ្នូឆ្នាំ២០១៥ ខាងមុខនេះបើអាចទៅរួច៕